កីឡាករ Juan David Cabal នឹងមកចូលរួមជាមួយនឹងក្លឹប Juventus

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Juan David Cabal បានចុះហត្ថលេខាក្លាយជាកីឡាករថ្មីរបស់ក្លឹប Juventus ពីក្លឹប Hellas Verona។

តម្លៃផ្ទេរប្រមាណ ១១លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២លានអឺរ៉ូ ខណៈក្លឹប Atletico Nacional នឹងទទួលបាន ២០%នៃកញ្ចប់ផ្ទេរមួយនេះ។ ក្លឹប Juventus នៅចង់បានខ្សែការពារកណ្តាលម្នាក់ទៀត ជាមួយនឹងកីឡាករ Jean-Clair Todibo៕

Previous articleMan City ប្រកាសពីការមកដល់របស់កីឡាករ Savio ពីក្លឹប Troyes
Next articleខ្សែការពារ Lorenzo Pirola សម្រេចចិត្តទៅចូលរួមជាមួយក្លឹបថ្មី