បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប West Ham មានបំណងចង់ចុះហត្ថលេខាយកអតីតខ្សែបម្រើរបស់ក្លឹប Chelsea កីឡាករ N’Golo Kante ពីក្លឹប Al Ittihad នៅ Saudi Pro League។ ក្លឹបកំពុងវាយតម្លៃលទ្ធភាពនៃការផ្ទេរដែលមានតម្លៃប្រហែល ២០លានផោន។
កីឡាករសញ្ជាតិបារាំង ដែលមានវ័យ ៣៣ឆ្នាំរូបនេះបានផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២៣ បន្ទាប់ពីជោគជ័យរយៈពេល ៧ឆ្នាំជាមួយក្លឹប Chelsea ។ ទោះជាយ៉ាងណាក៏ដោយ កញ្ចប់ប្រាក់បៀវត្សរ៍ដ៏ច្រើនរបស់គាត់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អាចជាឧបសគ្គដ៏សំខាន់សម្រាប់ក្រុមញញួរធំ៕