បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាចំពោះព័ត៌មានចចាមអារ៉ាមអំពីកីឡាករ Aaron Wan-Bissaka និងក្លឹប West Ham ថា៖
នៅពេលនេះ រឿងរបស់ខ្សែការពារស្តាំវ័យ ២៦ឆ្នាំរបស់ក្លឹប Man Utd មិនមែនជាប្រធានបទក្តៅនៃការចាប់អារម្មណ៍របស់ក្លឹប West Ham នោះទេ។ អ្វីៗអាចផ្លាស់ប្តូរនៅក្នុងទីផ្សារដោះដូរ ប្រសិនជាក្លឹប Man Utd ទម្លាក់តម្លៃលក់។ កុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៥៕



