បរទេស៖ ក្លឹប Como ដែលទើបនឹងឡើងប្រម៉ូតមកកាន់ Serie A បានប្រកាសថាលោក Cesc Fabregas នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេលើកិច្ចសន្យារយៈពេល ៤ឆ្នាំ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹប បុរសសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានចាប់ផ្តើមរដូវកាលនេះក្នុងនាមជាគ្រូបង្វឹក ហើយខ្ញុំសូមអរគុណដល់ម្ចាស់ក្លឹបដែលបានជឿជាក់លើខ្ញុំ និងផ្តល់តំណែងអោយខ្ញុំ។ ខ្ញុំនឹងចែករំលែកនៅមហិច្ឆិតារបស់ក្រុម ហើយជឿជាក់ថានេះគ្រាន់តែជាការចាប់ផ្តើមនៃក្លឹបប៉ុណ្ណោះ។ វានឹងក្លាយជារដូវកាលដ៏លំបាក និងសំខាន់មួយ ប៉ុន្តែខ្លួនខ្ញុំផ្ទាល់ និងបុគ្គលិកគ្រូបង្វឹកផ្សេងទៀតបានត្រៀមខ្លួនរួចរាល់ហើយ ហើយយើងទាំងអស់គ្នាជឿជាក់”៕



