Kevin De Bruyne មិនទាន់ព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីតនោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kevin De Bruyne មិនទាន់បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Al-Ittihad នោះទេ។

ទោះបីជាមានព័ត៌មានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយក៏ដោយ គឺមិនមានអ្វីព្រមព្រៀងគ្នារវាងក្លឹប Al-Ittihad និងកីឡាករ Kevin De Bruyne នៅពេលនេះទេ។ មិនមានការព្រមព្រៀងគ្នាទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន និងសូម្បីតែការពិភាក្សាក៏ដោយ ក្លឹប Ittihad កំពុងផ្តោតទៅលើការផ្ទេរយកកីឡាករនៅក្នុងមុខតំណែងផ្សេងនៅពេលនេះ។

កីឡាករ Moussa Diaby ពី Aston Villa នឹងក្លាយជាកីឡាករបន្ទាប់ ហើយបន្ទាប់មកទៀតគឺជាអ្នកចាំទី ប៉ុន្តែគ្មានការពិភាក្សាជាមួយនឹងកីឡាករ De Bruyne ទេ។ ក្លឹបនៅ Saudi Pro League នៅតែជាជម្រើស ប៉ុន្តែមិនទាន់មានការពិភាក្សា ឫក៏ដំណើរការ ឫក៏សកម្មភាពជាក់ស្តែងណាមួយ៕

Previous articleខ្សែការពារសញ្ជាតិអេស្ប៉ាញ David Garcia យល់ព្រមទៅចូលរួមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត
Next articleក្លឹប Juventus ចាប់អារម្មណ៍ខ្សែការពារឆ្វេងរបស់ក្លឹប Freiburg