Liverpool ហ៊ានចំណាយលុយយ៉ាងច្រើន ដើម្បីផ្ទេរយកកីឡាករ Kubo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនបានអោយដឹងថាខ្សែ​បម្រើ​ស្លាប​របស់​ក្រុម Real Sociedad កីឡាករ Takefusa Kubo ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹងក្លឹប Liverpool។

នេះបើយោងតាមការចេញផ្សាយរបស់ ​​Sponichi បានអោយដឹងថាក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរតម្លៃ ៦៥លានអឺរ៉ូ សម្រាប់ផ្ទេរយកកីឡាករ Kubo ដែលតម្លៃនេះខ្ពស់ជាងតម្លៃផ្តាចកុងត្រារបស់គាតនៅក្លឹប​Real Sociedad ចំនួន ៥លានអឺរ៉ូ។

ជាមួយនឹងការផ្ទេរនេះ កីឡាករ Kubo នឹងក្លាយជាកីឡាករជប៉ុនដែលមានតម្លៃថ្លៃជាងគេ ប៉ុន្តែគាត់ក៏អាចក្លាយជាកីឡាករជប៉ុនដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេផងដែរ។ នេះបើយោងតាមការចេញផ្សាយពីប្រភពដដែលបានអោយដឹងថា ក្លឹប Liverpool បានរៀបចំនៅកិច្ចព្រមព្រៀងដែលអាចផ្តល់នៅប្រាក់ឈ្នួល ១៥លានអឺរ៉ូក្នុងមួយឆ្នាំ (២៤ម៉ឺនផោនក្នុងមួយសប្តាហ៍) ដែលអាចអោយគាត់ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ទី២ នៅក្នុងក្រុម៕

Previous articleឯកឧត្តមបណ្ឌិត ថោង ខុន ៖ អត្តពលិកកម្ពុជាប្តេជ្ញាប្រឹងប្រែងបំណែកកំណត់ត្រា ខ្លួនឯង ក្នុងការប្រកួតអូឡាំពិកហ្គេម ទីក្រុងប៉ារីស ឆ្នាំ២០២៤
Next articleក្លឹបចាស់របស់ Felix ចង់បានគាត់ត្រលប់ទៅវិញ