PSG ដាក់គោលដៅផ្ទេរយកកីឡាករ ៣រូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports News បានអោយដឹងថាក្លឹប Paris Saint-Germain (PSG) កំពុងសម្លឹងមើលការចុះហត្ថលេខាសំខាន់ៗនៅរដូវក្តៅនេះ ដោយមាន Victor Osimhen, Khvicha Kvaratshkelia និង Desire Doue។ ក្លឹបនៅ Ligue 1 បានរៀបចំនៅសកម្មភាពរបស់ខ្លួនអស់ ៦សប្តាហ៍ហើយទៅលើការទិញ និងលក់កីឡាករ។

ក្លឹប PSG ក៏បានរាយការណ៍ថាមានបំណង់ចង់លក់ខ្សែបម្រើ Manuel Ugarte ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Manchester United ។ ក្លឹបបានកំណត់តម្លៃអប្បបរមា ៧០ លានអឺរ៉ូ សម្រាប់កីឡាករអ៊ុយរូហ្គាយ ដែលបានបញ្ជាក់ពីភាពស្ទាក់ស្ទើររបស់ពួកគេក្នុងការចែកផ្លូវជាមួយកីឡាករ៕

Previous articleAntony បញ្ជាក់អំពីជំហររបស់ខ្លួន ក្រោយបែកធ្លាយដំណឹងចាកចេញពី Man Utd
Next articleមានក្លឹបហ៊ានផ្តល់តម្លៃតាមការទាមទាររបស់ Man City សម្រាប់ផ្ទេរអ្នកចាំទី Ederson ហើយ