បរទេស៖ អតីតតារាបាល់ទាត់របស់ក្លឹប Aston Villa, Manchester City និង Everton បានត្រលប់មកកាន់ទីលានវិញហើយ ក្រោយធ្វើការប្រកាសចូលនិវត្តន៍កាលពី៤ឆ្នាំ ខណៈនេះគាត់បានចុះហត្ថលេខាជាមួយនឹងក្លឹប Hurstpierpoint របស់អង់គ្លេស។ កីឡាករវ័យ ៤៣ឆ្នាំរូបនេះនឹងលើនៅ ក្នុងកម្រិតទីពីរនៃ Mid Sussex Football League។
✍️ BARRY IS A BLUEDOG! 🔵🐶
We are beyond delighted to announce that former-England international and all-time Premier League record appearance holder, Gareth Barry, has signed for Hurstpierpoint Football Club. pic.twitter.com/cMsrJcmm4o
— Hurstpierpoint FC (@hurstpierpoint1) July 22, 2024
បន្ទាប់ពីចុះហត្ថលេខាយកបានខ្សែបម្រើអង់គ្លេសជើងចាស់ខាងលើ ប្រធានក្លឹប និងគ្រូបង្វឹកក្រុមដំបូង លោក Dudley Christensen បានប្រាប់ BBC Sport ថា៖ “គាត់បានមកហ្វឹកហាត់ និងស្រលាញ់ពួកយើង។ ខ្ញុំមិនគិតថាគាត់នឹងទៅលេងជារៀងរាល់សប្តាហ៍នោះទេ ប៉ុន្តែ គាត់ជាការចុះហត្ថលេខាដ៏អស្ចារ្យ ហើយគាត់នឹងលើកម្រិតក្រុមរបស់យើង។ ខ្ញុំនឹងអនុញ្ញាតអោយគាតធ្វើអ្វីដែលគាត់ចង់។ គាត់អាចលេងនៅក្នុងតំណែងណាដែលគាត់ចូលចិត្ត ប៉ុន្តែខ្ញុំរំពឹងថាគាត់លេងនៅពីមុខតំបន់ការពារ ដើម្បីធ្វើជាខែលការពារ”។
កីឡាករ Barry បានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ១៩៩៨ ជាមួយនឹងក្រុម Aston Villa ហើយបានចំណាយពេល ២២ ឆ្នាំបន្ទាប់នៅក្នុងក្របខ័ណ្ឌ Premier League ដែលគាត់បានក្លាយជាកីឡាករដែលមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ គាត់បានវ៉ាដាច់កីឡាករ Ryan Giggs ដែលជាវីរបុរសរបស់ក្រុម Manchester United ដែលប្រកួតបានចំនួន៦៣២ ក្នុងឆ្នាំ២០១៧ ហើយគាត់បានបញ្ចប់អាជីពដោយប្រកួតបានចំនួន ៦៥៣ដង។
អតីតកីឡាកររបស់ក្លឹប City កំពុងទន្ទឹងរង់ចាំការប្រកួតដំបូងរបស់ខ្លួន ក្រោយសម្រាក់អស់រយៈពេល ៤ឆ្នាំ៕