បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាក្លឹប Manchester United បានសម្លឹងរកមើលការផ្ទេរយកខ្សែការពាររបស់ក្លឹប Bayern Munich កីឡាករ Noussair Mazraoui នៅរដូវក្តៅនេះ។
ក្លឹបបិសាចក្រហមបានសម្លឹងរកមើលអ្នកមកជំនួសកន្លែងរបស់ Aaron Wan-Bissaka ខណៈពួកគេកំពុងពិចារណាក្នុងការលក់កីឡាកររូបនេះទៅកាន់ក្លឹប West Ham ក្នុងតម្លៃប្រហែល ១០លានផោន៕