Man City ប្តូរចិត្តទៅយកកីឡាករ Bayern ក្រោយ Bellingham ចង់ទៅ Real

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Transfer News Live បានអោយដឹងថាក្លឹប Manchester City កំពុងពិចារណាក្នុងការផ្ទេរយកខ្សែបម្រើ Ryan Gravenberch របស់ Bayern Munich ខណៈពេលក្លឹបអាចនឹងបាត់បង់នៅការផ្ទេរយក Jude Bellingham។

គួរបញ្ជាក់ថា Bellingham បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Real Madrid រួចរាល់ហើយ។ នៅពេលនេះក្លឹប Real Madrid បាននឹងបញ្ជូនក្រុមការងាររបស់ខ្លួន ដើម្បីទៅជួបចរចាជាមួយនឹងក្លឹប Dortmund ទាក់ទងនឹងតម្លៃក្នុងការផ្ទេរយករូបគាត់៕

Previous articleគាត់មានក្តីស្រមៃត្រលប់មកលេងនៅ Man Utd វិញ
Next articleគាត់បង្ហើបពីបំណង់ក្នុងការចាកចេញហើយ