កីឡាករ Artem Dovbyk នឹងមកកាន់ Atletico Madrid ដើម្បីជំនួស Morata

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Artem Dovbyk ពីក្លឹប Girona។

កិច្ចព្រមព្រៀងរវាងក្លឹបទាំង ២កាន់តែខិតជិតហើយ ដោយគាត់តែធ្វើការទៅលើរចនាសម្ព័ន្ធនៃការទូទាត់ប្រាក់ ៤០លានអឺរ៉ូ។ កីឡាករ Dovbyk បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ ខណៈដែលគាត់បើកចំហ រីករាយក្នុងការចូលរួមជាមួយក្លឹប Atlético ដើម្បីមកជំនួសកន្លែង Morata ៕

Previous articleMourinho ផ្ទេរបានកីឡាករថ្មីម្នាក់ទៀតពីក្លឹប Sevilla
Next articleBayern បានដាក់សំណើរផ្ទេរជាលើកទី២ ទៅកាន់ក្លឹប Rennes