បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Crystal Palace បានដាក់សំណើរ ១៤លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ១លានអឺរ៉ូទៀត ទៅកាន់ក្លឹប Olympique Marseille សម្រាប់ផ្ទេរយក Ismaila Sarr។
សំណើរមួយនេះត្រូវបានគេដឹងថាមានដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគតសម្រាប់ក្លឹប OM ។ សម្រាប់កីឡាករ Sarr បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួន ៥ឆ្នាំជាមួយនឹងក្លឹប Crystal Palace៕