បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Everton កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Jesper Lindstrøm ពីក្លឹប Napoli។
សំណើរខ្ចីជើងមានតម្លៃ ៣លានអឺរ៉ូ ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ក្នុងតម្លៃ ២២លានអឺរ៉ូ ហើយកុងត្រាមិនទាន់ទទួលបានការព្រមព្រៀងនោះទេ។ លក្ខខណ្ឌលម្អិតរបស់កុងត្រាកំពុងត្រូវបានពិនិត្យ៕