បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានកំណត់ការហោះហើរសម្រាប់កីឡាករ Riccardo Calafiori ហើយ។
ក្នុងនោះត្រូវបានគេដឹងថាការធ្វើតេស្តដំបូងនឹងធ្វើឡើងនៅទីក្រុងឡុងដ៏ ខណៈការធ្វើដំណើរនឹងកើតឡើងនៅពេលឆាប់ៗ។ ឯកសារកំពុងតែធ្វើការពិនិត្យ ហើយកីឡាករ Riccardo Calafiori នឹងចុះហត្ថលេខាទៅលើកុងត្រារយៈពេល ៥ឆ្នាំ ក្នុងនាមជាកីឡាករថ្មីរបស់ក្លឹប Arsenal៕