បរទេស៖ អ្នកចាំទីសញ្ជាតិប្រេស៊ីលកំពុងត្រូវបានចោទសួរនៅសំនួរទាក់ទងនឹងអនាគតរបស់ខ្លួននៅ Etihad Stadium។ គាត់បានចំណាយពេល ៧ឆ្នាំនៅអង់គ្លេស ដោយឈ្នះបាន ១៧ពាន ប៉ុន្តែនៅពេលនេះគាត់មានព័ត៌មានផ្សារភ្ជាប់ក្នុងការផ្ទេរទៅកាន់ Saudi Pro League ជាមួយនឹងក្លឹប Al-Nassr និងក្លឹប Al-Ittihad ដែលបង្ហាញការចាប់អារម្មណ៍លើរូបគាត់។

លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹប Man City បានធ្វើការបញ្ជាក់អំពីអនាគតរបស់ Ederson នៅពេលមានការចោទជាសំនួរថា៖ “ខ្ញុំមិនដឹងទេ។ គាត់ត្រូវតែមើលនៅជម្រើសផ្សេងទៀត។ ពិតណាស់ ខ្ញុំចង់ឱ្យគាត់ស្នាក់នៅបន្ត ប៉ុន្តែវាអាស្រ័យទៅលើក្លឹប។ ខ្ញុំពិតជាមិនដឹងពីស្ថានភាពនេះទេ ដោយសារតែមិនមានទំនាក់ទំនងនៅថ្ងៃចុងក្រោយ។ យើងនឹងឃើញថានឹងមានអ្វីកើតឡើងជាមួយគាត់”។
ក្លឹប Man City ទាមទារតម្លៃប្រមាណ ៥០លានផោន សម្រាប់អ្នកចាំទី Ederson។ គាត់ចង់បន្តស្នាក់នៅតំបន់អឺរ៉ុប ប៉ុន្តែដឹងថាក្រុមមកពីមជ្ឈិមបូព៌ានឹងមានភាពងាយស្រួលក្នុងការចំណាយលុយដើម្បីធ្វើកិច្ចព្រមព្រៀងជាង ជាមួយនឹងការផ្តល់អោយនៅសំណើរដ៏ធំមួយផងនោះ៕
.png?auto=webp&format=pjpg&width=3840&quality=60)



