បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Benfica សម្រេចចិត្តរក្សាទុកកីឡាករ Gianluca Prestianni នៅក្លឹបន្តទៀត ហើយក៏មិនមានផែនការដាក់អោយក្លឹបផ្សេងខ្ចីជើងផងដែរ។
មុនដំបូងពួកគេមានផែនការអោយគាត់ខ្ចីជើងទៅកាន់ក្លឹបផ្សេងដើម្បីលេង និងអភិវឌ្ឍន៍ ហើយពួកគេក៏ទទួលបានសំណើរខ្ចីជើងដល់ទៅ ៥ផងដែរ… ប៉ុន្តែក្រោយឃើញទម្រង់លេងរបស់កីឡាករ Gianluca Prestianni ក្នុងការប្រកួត Pre-Season បានធ្វើអោយពួកគេផ្លាស់ប្តូរចិត្ត៕