Man Utd ចង់យក Aaron Wan-Bissaka ទៅប្តូរនឹងកីឡាករ Inter Milan ម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Inter Live បានអោយដឹងថាក្លឹប Manchester United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករបស់ក្លឹប Inter Milan កីឡាករ Kristjan Asllani ជាមួយនឹងជម្រើសក្នុងការដោះដូរជាមួយកីឡាករ Aaron Wan-Bissaka។

Kristjan Asllani of Albania

វាត្រូវបានរាយការណ៍ថាក្លឹប Manchester United បានពិចារណាសម្រាប់ជម្រើសក្នុងការប្តូរកីឡាករ Aaron Wan-Bissaka និងកីឡាករ Denzel Dumfries ប៉ុន្តែក្លឹប Inter Milan បានបដិសេធ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Nerazzurri អាចនឹងបើកចំហរសម្រាប់ជម្រើសប្តូរគ្នាជាមួយកីឡាករ Asllani។ បន្ទាប់ពីបដិសេធសំណើររបស់ក្លឹប West Ham កីឡាករ Wan-Bissaka បានបង្ហាញយ៉ាងច្បាស់ថាគាត់មានបំណងចូលរួមជាមួយក្លឹបអ៊ីតាលី៕

Previous articleUnion Berlin បដិសេធសំណើរផ្ទេរ Gosens ពីក្លឹបនៅអ៊ីតាលី
Next articleក្លឹបនៅអារ៉ាប៊ីសាអូឌីត ត្រៀមលុយ ១០០លានអឺរ៉ូសម្រាប់ផ្ទេរយក Raphinha