បរទេស៖ នៅក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករនេះ Raphinha បានក្លាយជាកីឡាករម្នាក់ដែលក្លឹប Barcelona ចង់លេងចេញបំផុត ខណៈដែលក្លឹបត្រូវការប្រមូលថវិកាដើម្បីចុះហត្ថលេខាយកកីឡាករ Dani Olmo និង Nico Williams ។
ទោះបីជាកីឡាករប្រេស៊ីលចង់បន្តជាមួយ Barcelona ក៏ដោយក៏មានក្រុមជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ ជាពិសេសនៅក្នុងក្របខ័ណ្ឌ Premier League និងអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាសម្រាប់ការផ្ទេរនៅរដូវក្តៅនេះ ក្លឹប Al-Nassr បានត្រៀមផ្តល់អោយក្លឹប Barcelona នៅតម្លៃ ១០០លានអឺរ៉ូសម្រាប់កីឡាករ Raphinha៕