បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Arteta បាននិយាយអំពីខ្សែការពារ Jurrien Timber ថា៖
“គាត់ដូចទៅជាកីឡាករដែលទើបចុះហត្ថលេខាថ្មីសម្រាប់ពួកយើង ដែលជាការបន្ថែមដ៏ធំមួយសម្រាប់ក្រុម។ នៅពេលនេះគាត់ត្រូវស្វែងយល់អំពីក្បួនលេង ពីព្រោះច្បាស់ណាស់គាត់ខកខានការលេងបាល់ទាត់អស់ជាចច្រើនក្នុងឆ្នាំចុងក្រោយនេះ។ គ្រាន់តែក្រឡេកមើលគាត់ … ការតាមយកបាល់របស់គាត់ ការដឹកនាំរបស់គាត់ ការតាំងចិត្តរបស់គាត់”៕