ក្លឹប Olympique Marseille កំពុងចរចាជាមួយ Inter ក្នុងការខ្ចីជើងកីឡាករ Valentin Carboni

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Olympique Marseille និង Inter នឹងធ្វើការពិភាក្សាជាថ្មីម្តង ដោយគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយទាក់ទងនឹងកិច្ចព្រមព្រៀងកីឡាករ Valentin Carboni។

ការពិភាក្សាទៅលើតម្លៃខ្ចីជើង ហើយជាមួយលក្ខខណ្ឌទិញផ្តាច់ ៣៦លានអឺរ៉ូ និងលក្ខខណ្ឌក្នុងការទិញត្រលប់មកវិញសម្រាប់ក្លឹប Inter Milan ក្នុងតម្លៃ ៤០លានអឺរ៉ូ។ កីឡាករ Carboni នឹងចុះកុងត្រាថ្មីជាមួយក្លឹប Inter មុនពេលខ្ចីជើងទៅកាន់ក្លឹប Olympique Marseille ៕

Previous articleក្លឹប Barca កំពុងរង់ចាំកីឡាករ Nico Williams ប្រាប់រឿងនេះ
Next articleArsenal នឹងណាត់ជួបជាមួយនឹងភ្នាក់ងារកីឡាករ Mikel Merino នៅសប្តាហ៍ក្រោយ