កីឡាករ Aïssa Mandi នឹងទៅចូលរួមជាមួយនឹងក្លឹប Lille ពីក្លឹប Villarreal

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Aïssa Mandi នឹងត្រូវធ្វើតេស្តសុខភាពនៅក្នុងរយៈពេល ៤៨ម៉ោង ក្នុងនាមជាកីឡាកររបស់ក្លឹប Lille ដែលផ្ទេរចេញពីក្លឹប Villarreal។

ការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់ខ្សែការពារ ជាមួយនឹងកុងត្រា ២ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៦។ ការផ្ទេរមួយនេះបានកើតឡើងហើយ បើទោះបីជាមានសំណើរពីក្លឹបនៅ Saudi Pro League ក៏ដោយ៕

Previous articleកីឡាករ Julián Álvarez បង្ហើបអំពីអនាគតខ្លួននៅក្លឹប Man City
Next articleChelsea កំពុងចរចាក្នុងការផ្ទេរកីឡាករ Gabriel Mec