បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Enzo Maresca មិនបានបិទទ្វារសម្រាប់កីឡាករ Conor Gallagher នោះទេ៖
“នៅពេលនេះ Conor នឹងត្រលប់មកជាមួយពួកយើងនៅ Cobham នៅថ្ងៃបន្ទាប់។ ប្រសិនបើទីផ្សារដោះដូរកីឡាករបើក អ្វីៗអាចកើតឡើងសម្រាប់កីឡាករទាំងអស់”។
ក្លឹប Atletico និង Chelsea បាននឹងកំពុងពិភាក្សាគ្នាអំពីការផ្ទេរកីឡាករ Conor Gallagher ដូចដែលបានបញ្ជាក់កាលពីពេលកន្លងមក៕