Man City នឹងអនុញ្ញាតអោយកីឡាករ Yan Couto ទៅចូលរួមជាមួយ Dortmund

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Borussia Dortmund យល់ព្រមចុះហត្ថលេខាលើកីឡាករ Yan Couto ពីក្លឹប Man City។

កញ្ចប់តម្លៃផ្ទេរនេះប្រមាណ ២៥លានអឺរ៉ូជាមួយនឹងតម្លៃបន្ថែម ខណៈកីឡាករ Couto បាននិយាយយល់ព្រមសម្រាប់គម្រោងរបស់ក្លឹប Borussia Dortmund កាលពីសប្តាហ៍មុន។ ក្លឹប Manchester City បានរៀបចំក្នុងការអោយគាត់ចាកចេញ បន្ទាប់ពីរដូវកាលជាមួយនឹងក្លឹប Girona ខណៈការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅសប្តាហ៍នេះ៕

Previous articleNewcastle យកបានយុវជនម្នាក់ពីក្លឹប Blackburn Rovers
Next articleការផ្ទេរ Keylor Navas ទៅកាន់ក្លឹប Monza អាចនឹងត្រូវបរាជ័យ