ខ្លាំងណាស់!! ក្លឹបមួយនេះចង់បានទាំង ២រូបតែម្តង

បរទេស៖ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Real Madrid គ្រោងនឹងធ្វើការតាមប្រម៉ាញ់ Kylian Mbappe របស់ក្លឹប Paris Saint-Germain ជាថ្មីម្តងទៀត ស្របពេលដែលកីឡាករ Jude Bellingham ត្រូវបានគេរំពឹងថាអាចនឹងចុះហត្ថលេខានៅពេលខាងមុខ។

Real Madrid បានដាក់សំណើរទិញកីឡាករវ័យ ២៤ ឆ្នាំរូបនេះពីមុនមក ជាមួយនឹងតម្លៃប្រមាណ ១៧០ លានផោន (២១៤ លានដុល្លារ) មុនពេលដែលគាត់បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹបនៅបារាំងមួយនេះ៕

Previous articleក្លឹបដល់ទៅ ៤ កំពុងចាប់អារម្មណ៍កីឡាករ Arsenal ម្នាក់
Next articleBarca ត្រូវបានខាងពន្ធដារពិន័យជាប្រាក់ជិត ២០លានអឺរ៉ូ