បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី Kepa Arrizabalaga ដែលបានចំណាយពេលលេងខ្ចីជើងកាលពីរដូវកាលមុននៅក្លឹប Real Madrid ពីក្លឹប Chelsea នៅតែមិនទាន់ច្បាស់អំពីអនាគតខ្លួន ប្រសិនជាគាត់អាចនឹងវិលត្រលប់ទៅកាន់ Santiago Bernabeu ខណៈវាអាស្រ័យទៅលើអនាគតរបស់អ្នកចាំទី Andriy Lunin។
និយាយអំពីកីឡាករ Kepa លោក Carlo Ancelotti បានបញ្ជាក់ថា៖ “នៅក្នុងតំណែងនោះ យើងត្រូវបាកគ្របដណ្តប់។ Kepa ពិតជាធ្វើបានល្អណាស់។ យើងពិតជារីករាយដែលមានគាត់នៅទីនេះ ប៉ុន្តែខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅរដូវកាលនេះទេ។ យើងស្រឡាញ់គាត់!”៕