ភ្នាក់ងាររបស់កីឡាករ Alvarez នឹងជួបពិភាក្សាជាមួយក្លឹប City នៅសប្តាហ៍នេះ

បរទេស៖ កាលពីដើមរដូវក្តៅ Alvarez បានបង្ហើបថាគាត់អាចពិចារណាចាកចេញពីក្លឹប Manchester City នៅក្នុងទីផ្សាររដូវក្តៅដែលកំពុងបន្ត ដោយសារតែខ្វះឱកាសលេងនៅក្នុងក្រុម។ គាត់ជាកីឡាករជម្រើសទី២ នៅពីក្រោយកីឡាករ Erling Haaland សម្រាប់ក្រុមរបស់លោក Pep Guardiola ។ ប្រភពព័ត៌មានជាច្រើនបានអោយដឹងថាក្លឹប Paris Saint-Germain និង Atletico Madrid បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ ដែលនៅសល់កុងត្រារយៈពេល ៤ឆ្នាំសម្រាប់កិច្ចសន្យាបច្ចុប្បន្នរបស់គាត់។

Argentina's forward #09 Julian Alvarez celebrates scoring his team's first goal

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាភ្នាក់ងាររបស់ខ្សែប្រយុទ្ធត្រៀមធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយក្លឹប Man City ទៅលើអនាគតរបស់ Alvarez។ វាត្រូវបានគេជឿថាម្ចាស់ជើងឯកអង់គ្លេសអាចអនុញ្ញាតឱ្យកីឡាករចាកចេញបានលុះត្រាតែពួកគេទទួលបានយ៉ាងហោចណាស់ ៧ឥលានអឺរ៉ូជាថ្លៃផ្ទេរ។

របាយការណ៍របស់ Mundo Deportivo អះអាងបន្ថែមថា PSG ត្រៀមផ្តល់ជូន ៦០លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ដែលធ្វើអោយសំណើររបស់ពួកគេក្លាយជាការចាប់អារម្មណ៍ ហើយក៏បាននាំមុខក្លឹប Atletico Madrid ផងដែរ។

Julian Alvarez Pep Guardiola

កីឡាករវ័យ ២៤ឆ្នាំបច្ចុប្បន្នកំពុងសម្រាកវិស្សមកាលបន្ថែមបន្ទាប់ពីតំណាងឱ្យប្រទេសរបស់គាត់ក្នុងព្រឹត្តិការណ៍ Copa America ២០២៤ និង Paris Olympics ។ វាមិនទំនងទេដែលគាត់នឹងត្រូវបានដាក់បញ្ចូលក្នុងក្រុមសម្រាប់ការប្រកួត Community Shield នាពេលខាងមុខរបស់ក្លឹបជាមួយនឹងគូប្រជែង Manchester United នៅថ្ងៃសៅរ៍៕

Previous articleCarlo Ancelotti និយាយអំពីអ្នកចាំទី Kepa Arrizabalaga ថា
Next articleDortmund នឹងយកកីឡាករ Maximilian Beier មកជំនួសកីឡាករម្នាក់នេះ