បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United គ្រោងនឹងត្រលប់មកវិញក្នុងការពិភាក្សាសម្រាប់ការផ្ទេរកីឡាករ Matthijs de Ligt និង Mazraoui។
កិច្ចព្រមព្រៀងជាមួយភ្នាក់ងាររបស់កីឡាករទាំងពីរលោក Pimenta បានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅ កុងត្រារយៈពេល ៥ឆ្នាំជាមួយនឹងជម្រើសនៅឆ្នាំបន្តទៀត។ កីឡាករ Mazraoui និង de Ligt កំពុងរង់ចាំដោយអត់ធ្មត់ក្នុងការចូលរួមជាមួយ Man United… អ្នកទាំងពីរចង់ផ្ទេរ ហើយវាពិតជាច្បាស់ណាស់។
ក្នុងនោះមានការទុកចិត្តទៅលើភាគីកីឡាករ ដើម្បីអាចកិច្ចព្រមព្រៀងរួចរាល់ ហើយពួកគេអាចត្រលប់ទៅជួបជុំជាមួយលោក Erik ten Hag វិញ។ Manchester United គ្រោងនឹងធ្វើកិច្ចពិភាក្សាថ្មីជាមួយ FC Bayern បន្ទាប់ពីការដេញថ្លៃដំបូងត្រូវបានបដិសេធ៕