បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid បានផ្ញើរនៅសំណើរថ្មីសម្រាប់ការផ្ទេរយកកីឡាករ Julián Álvarez ដែលមានតម្លៃប្រមាណ ៧៥លានអឺរ៉ូ។
ការពិភាក្សាដោយផ្ទាល់រវាងក្លឹប និងក្លឹប គឺដឹកនាំដោយ CEO លោក Ferran Soriano និង Gil Marín ដើម្បីអាចឈានដល់ការព្រមព្រៀងក្នុងពេលដ៏ខ្លីខាងមុខ។ បន្ទាប់ពីសំណើរមានតម្លៃ ៧០លានអឺរ៉ូត្រូវបានបដិសេធ…. ក្លឹប Atletico បានដាក់សំណើរថ្មីមានតម្លៃ ៧៥លានអឺរ៉ូ ជាមួយនឹងការជឿជាក់។
ការផ្ទេរកីឡាករ 𝐒𝐚𝐦𝐮 𝐎𝐦𝐨𝐫𝐨𝐝𝐢𝐨𝐧ទៅកាន់ក្លឹប 𝐂𝐡𝐞𝐥𝐬𝐞𝐚 នឹងកើតឡើងនៅពេលដែលក្លឹប Atletico Madrid ទទួលបានភ្លើងខៀវអំពីការផ្ទេរយក Julián Álvarez៕