Deco ធ្វើដំណើរទៅដល់អាឡឺម៉ង់ ដើម្បីពិភាក្សាជាមួយក្លឹប Leipzig

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអៅយដឹងថានាយក្លឹប Barca លោក Deco កំពុងស្ថិតនៅក្លឹប Leipzig ដើម្បីធ្វើការពិភាក្សាអំពីរឿងកីឡាករ Dani Olmo។

ក្លឹប Barcelona បានយល់ព្រមទៅលើកុងត្រារយៈពេល ៦ឆ្នាំជាមួយកីឡាករ Olmo ដូចការបញ្ជាក់កាលពីសប្តាហ៍មុន… ហើយការពីភាក្សាបានឈានដល់ដំណាក់កាលសំខាន់ហើយ។ ការជួបពិភាក្សានឹងធ្វើឡើងនៅថ្ងៃនេះ រវាងក្លឹប Barcelona, ភ្នាក់ងាររបស់កីឡាករ និងក្លឹប Red Bull Leipzig។

ក្លឹប Barca រៀបចំក្នុងការពង្រឹងនៅលក្ខខណ្ឌនៃការទូរទាត់ប្រាក់បន្ទាប់ពីសំណើរតម្លៃ ៦០លានអឺរ៉ូ… ប៉ុន្តែដាក់បញ្ចូលនៅតម្លៃបន្ថែម៕

Previous articleGallagher បញ្ជាក់អំពីពេលវេលា ដែលត្រូវហោះហើរទៅកាន់អេស្ប៉ាញ
Next articleMoises Caicedo ចាប់ទុកការផ្ទេរមកកាន់ Chelsea ជាជម្រើសដ៏ត្រឹមត្រូវ