បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid និង Chelsea បានរៀបចំក្នុងការបោះត្រាផ្ទេរកីឡាករ Conor Gallagher ហើយបន្ទាប់មកជាការផ្ទេរកីឡាករ Samu Omorodion។
ស្របពេលពួកគេកំពុងរង់ចាំការព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់កីឡាករ Julián Álvarez ជាមួយនឹងក្លឹប Atletico Madrid។ ដំបូងការផ្ទេរយកកីឡាករ Conor Gallagher ដែលលោក Simeone ចង់បាន៕