Aston មានសង្ឃឹមផ្ទេរយក Joao Felix ក្រោយក្លឹប Atletico ទើបតែយកបានកីឡាករ ២នាក់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Atletico Madrid អាចនឹងអនុញ្ញាតអោយកីឡាករ Joao Felix ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ក្រោយការមកដល់របស់កីឡាករ Conor Gallagher និង Julian Alvarez ពីក្លឹប Chelsea និង Manchester City។

អ្នកចាត់ការក្លឹប Aston Villa លោក Unai Emery មានការកោតសរសើរចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះ ហើយក្លឹបនៅ Premier League មួយនេះនៅតែបន្តចង់ចុះហត្ថលេខាយកកីឡាករសញ្ជាតិព័រទុយសហ្គាល់៕

Previous articleក្លឹបមួយនេះបើកការចរចាជាមួយ Man United សម្រាប់ការផ្ទេរ Sancho
Next articleAtalanta ជឿជាក់ថានឹងអាចផ្ទេរកីឡាករ Nico Gonzalez បានក្នុងតម្លៃទាប