បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atalanta បានបើកការពិភាក្សាក្នុងការចុះហត្ថលេខាយកខ្សែការពារស្តាំសញ្ញាតិអេស្ប៉ាញកីឡាករ Marc Pubill។ ហើយខាងក្លឹប Almeria បានទាមទារនៅតម្លៃប្រមាណ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។
ក្លឹប Almeria ក៏បានទាមទារដាក់បញ្ចូលនៅលក្ខខន្ឌលក់នាពេលអនាកតប្រមាណ ១៥%។ ខាងក្លឹប Atalanta ក៏បានចុះហត្ថលេខាយក Retegui នៅថ្ងៃនេះជាពីក្លឹប Genoa ក្នុងតម្លៃ ២២លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៣លានអឺរ៉ូ៕