បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប AC Milan សង្ឃឹមថាអាចនឹងផ្ទេរយកបានកីឡាករ Emerson Royal នៅសប្តាហ៍ក្រោយ។
ក្លឹបយក្សនៅ Serie A មួយនឹងបានកំណត់ពេលជួបពិភាក្សាជាមួយនឹងក្លឹប Tottenham កាលពីថ្ងៃពុធកន្លងទៅ ប៉ុន្តែពួកគេបានបញ្ជាក់ថាខ្លួននឹងមិនបង់ច្រើនជាង ១៥លានអឺរ៉ូសម្រាប់ការផ្ទេរយក Emerson Royal នោះទេ៕