កីឡាករ Thiago Romano នឹងមកចូលរួមជាមួយនឹងក្លឹប Inter Milan

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter Milan បានយល់ព្រមក្នុងការចុះហត្ថលេខាយកកីឡាករស្លាបកើតឆ្នាំ២០០៦ Thiago Romano ពីក្លឹប Panathinaikos។

ភ្លើងបៃតងរំពឹងថានឹងទទួលបាននៅថ្ងៃចន្ត ដែលអាចអនុញ្ញាតអោយដំណើរការ ការធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកុងត្រា។ កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩ ហើយកីឡាករ Thiago Romano នឹងចូលរួមជាមួយក្រុមឈុតធំរបស់ក្លឹប Inter៕

Previous articleFiorentina ចំណាយលុយ ១០លានអឺរ៉ូផ្ទេរយកខ្សែបម្រើម្នាក់ពីក្លឹប Reims
Next articleChelsea ទិញបានកីឡាករ Samu Omorodion ហើយ!!