បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bournemouth បានធ្វើការពិភាក្សាក្នុងការចុះហត្ថលេខាយកកីឡាករ Julián Araujo ពីក្លឹប Barcelona ជាអចិន្ត្រៃយ៍។
ការផ្ទេរមានតម្លៃ ១០លានអឺរ៉ូ ខណៈខាងក្លឹប Barcelona ទាមទារអោយដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគត ប៉ុន្តែការចរចាកំពុងបន្ត។ កីឡាករ Araujo នឹងចាកចេញ ហើយខាងក្លឹប Barca នៅតែពិចារណាអំពីកីឡាករ Joao Cancelo សម្រាប់ខ្សែការពារស្តាំ៕