Dominic Solanke អាចនឹងទៅចូលរួមជាមួយក្លឹប Spurs នាពេលឆាប់ៗ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Bournemouth និង Tottenham កំពុងឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Solanke។ ក្លឹប Bournemout រំពឹងថានឹងទទួលបានតម្លៃផ្ទេរបំបែកកំណត់របស់ក្លឹបពេលលក់កីឡាករ Nathan Ake ទៅ Manchester City ក្នុងឆ្នាំ២០២០ ក្នុងតម្លៃ ៤១លានផោន។

Nathan Ake Man City

លោក Ange Postecoglou ចាប់ទុកខ្សែប្រយុទ្ធ Solanke គឺសាកសមទៅនឹងទម្រង់លេងក្នុងតំបន់ប្រយុទ្ធរបស់គាត់។ កីឡាករជម្រើសជាតិអង់គ្លេសនឹងមានឱកាសបង្ហាញខ្លួនឯងនៅលើកំពូលម្តងទៀត បន្ទាប់ពីបរាជ័យក្នុងផ្ទេរទៅកាន់ក្លឹប Chelsea និង Liverpool ។

Dominic Solanke Andoni Iraola Bournemouth 2023-24

កីឡាករលេខ ៩ របស់ក្លឹប Bournemouth រកបាន ១៩គ្រាប់នៅ Premier League កាលពីរដូវកាលមុន ក្នុងការបង្ហាញខ្លួន ២៩ដង ដែលវាមានន័យថាគាត់ស៊ុតបញ្ចូលច្រើនជាងពាក់កណ្តាលនៃការបង្ហាញខ្លួនរបស់គាត់។

ក្នុងករណីដែលការផ្ទេរមួយនេះមិនមានជួបនៅបញ្ហាអ្វីនោះទេ កីឡាករ Solanke នឹងសង្ឃឹមថាទៅចូលរួមជាមួយក្លឹប Spurs ក្នុងពេលឆាប់ៗនេះ ដើម្បីស្គាល់មិត្តរួមក្រុមថ្មីរបស់គាត់មុនពេលការប្រកួតបើកឆាក Premier League របស់ក្លឹបទល់នឹង Leicester ៕

Previous articleរឿងរវាងក្លឹប Bayern និងកីឡាករ Tah ត្រូវបានបញ្ឈប់ហើយ!! ដោយសារតែ
Next articleAston Villa បដិសេធសំណើររបស់ Fulham ភ្លាមៗ