Aaron Wan-Bissaka នឹងទៅចូលរួមជាមួយ West Ham ក្នុងតម្លៃ ១៥លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Aaron Wan-Bissaka នឹងផ្ទេរទៅក្លឹប West Ham! ការនិយាយព្រមព្រៀងបានកើតឡើងហើយដោយខ្សែការពារស្តាំនឹងទៅចូលរួមជាមួយក្លឹប West Ham ពីក្លឹប Man United តាមផែនការ។

ក្នុងនោះត្រូវបានដឹងថាការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅអាទិត្យនេះ សម្រាប់កីឡាករ Aaron Wan-Bissaka។ តម្លៃនៃការផ្ទេរប្រមាណ ១៥លានផោន៕

Previous articleMan Utd ចាយលុយ ៧០លានអឺរ៉ូ ផ្ទេរយកខ្សែការពារ ២រូបពី Bayern Munich
Next articleFábio Carvalho សម្រេចចិត្តទៅចូលរួមជាមួយ Brentford ជាអចិន្ត្រៃយ៍ហើយ