Vinnicius ឆ្លើយតបទៅនឹងសំណើរពីខាងរ៉ាប៊ីសាអូឌីត ដែលចង់បានខ្លួន

បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីល ដែលបានក្លាយជាគ្រាប់ពេជ្រនៅក្នុងពិភពបាល់ទាត់ ហើយបានឈ្នះពាន La Liga និង Champions League ផងនោះ។ គាត់បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅ Santiago Bernabeu និងបានពាក់អវាលេខ ៧ នៅក្នុងក្រុម Real Madrid ដែលជាលេខរបស់ម្ចាស់ Ballon d’Or ប្រាំសម័យកាលកីឡាករ Ronaldo។

Cristiano Ronaldo Al-Nassr 2023-24

កីឡាករសញ្ជាតិព័រទុយហ្គាល់កំពុងលេងនៅមជ្ឃឹមបូព៌ា ហើយគេក៏បានសម្លឹងឃើញថាកីឡាករ Vinnicius អាចនឹងដើរតាមគន្លងរបស់គាត់ដូចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថា គណៈប្រតិភូមូលនិធិវិនិយោគសាធារណៈ (PIF) ដែលធ្វើការក្នុងនាមក្រសួងកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការសាកសួរអំពីអ្នកតំណាងកីឡាករ Vinicius អំពីការផ្ទេររបស់គាត់។

ការផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចជាមុខមាត់ថ្មីសម្រាប់ Saudi Pro League ខណៈកំពុងរៀបចំកុងត្រាដើម្បីបញ្ចុះបញ្ចូលរូបគាត់។ ណៈប្រតិភូអារ៉ាប៊ីសាអូឌីត ចង់ធ្វើការចុះហត្ថលេខាលើកីឡាករកំពូលបន្ថែមទៀតមុនពេលប្រទេសរបស់ខ្លួនឹងធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤។

Vinicius Jr Ballon d'Or 2024

កីឡាករ Vinicius មានកុងត្រាជាមួយនឹងក្លឹប Real Madrid ដល់ឆ្នាំ២០២៧ ជាមួយនឹងតម្លៃផ្តាច់កុងត្រា ១០០០លានអឺរ៉ូ។ កីឡាករវ័យ ២៤ឆ្នាំបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមានបំណង់ទទួលយកការប្រកួតប្រជែងថ្មីក្នុងពេលឆាប់ៗនោះទេ ដោយគាត់មានបំណង់ចង់ស្នាកនៅបន្តជាមួយក្លឹប Real Madrid និងឈ្នះ Ballon d’Or នៅទីនេះ៕

Previous articleការផ្ទេរ Gallagher ទៅកាន់ក្លឹប Atletico Madrid ប្រឈមមុខនឹងការបរាជ័យ
Next articleមកដឹងតម្លៃ Sepp van den Berg ដែលក្លឹប Liverpool បានទាមទារ