បរទេស៖ លោក Smith ដែលបានគ្រប់គ្រង់កីឡាករ Vardy កាលពីកីឡដ្ឋាន King Power ចន្លោះខែមេដា ដល់ឧសភា ឆ្នាំ២០២៣ មុនពេលក្លឹប Leicester ត្រូវបានកាត់ចេញពីក្លឹប Premier League ចង់ជួបជុំជាមួយខ្សែប្រយុទ្ធរូបនេះនៅសហរដ្ឋអាមេរិកវិញនៅរដូវក្តៅនេះ។ បន្ទាប់ពីចាកចេញពីក្លឹប Leciester City បុរសសញ្ជាតិអង់គ្លេស វ័យ ៥៣ឆ្នាំ បានទៅចូលរួមជាមួយនឹងក្លឹប Charlotte FC នៅ MLS ក្នុងខែធ្នូ ឆ្នាំ២០២៣។
លោក Smith បាននិយាយថា គាត់បានផ្ញើរសារទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ជុំវីញការផ្ទេរមកជួបជុំគ្នានៅក្លឹប Charlotte ប៉ុន្តែកីឡាករ Vardy បានបដិសេធសំណើរនេះ ហើយក្រោយមកបានបន្តស្នាក់នៅជាមួយ Leicester ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំ។ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ដងនៅ Championship កាលពីរដូវកាលមុន ខណៈដែលក្លឹបរបស់គាត់ត្រូវបានប្រម៉ូតមកកាន់ Premier League វិញនៅរដូវកាល ២០២៤-២៥។
ថ្លែងទៅកាន់ GIVEMESPORT គ្រូបង្វឹកក្លឹប Charlotte បាននិយាយថា៖ “ខ្ញុំបានផ្ញើសារទៅគាត់ដើម្បីមើលថាតើគាត់ចង់មកអាមេរិកឬអត់។ ខ្ញុំបានដឹងថាវានឹងពិបាកនៅពេលដែលគាត់ជួយក្លឹប Leicester ត្រលប់មកកាន់ Premier League វិញ។ [ខ្ញុំស្រលាញ់] ភាពរីករាយរបស់គាត់ សម្រាប់ការប្រកួត”។
“គាត់មិនបានហ្វឹកហាត់ច្រើនដូចពេលដែលគាត់ធ្លាប់ធ្វើទេ ហើយគាត់នឹងមិនមាននាទីច្រើន ដូចដែលគាត់ធ្លាប់មាននោះ ប៉ុន្តែប្រសិនបើគាត់ប្រើប្រាស់វាអោយបានត្រឹមត្រូវ គាត់ពិតជាធ្វើបានល្អ ល្អណាស់ [នៅរដូវកាលនេះ]។ អ្នកបានឃើញគ្រាប់បាល់ដែលគាត់បានស៊ុតបញ្ចូលទីនៅ Championship កាលពីឆ្នាំទៅហើយ”។
អតីតកីឡាករជម្រើសជាតិអង់គ្លេសអាចត្រូវបានគេមើលឃើញនៅក្នុងកាលប្រកួតបន្ទាប់សម្រាប់ក្លឹប Leicester នៅពេលដែលពួកគេចាប់ផ្តើមការប្រកួត Premier League សម្រាប់រដូវកាល ២០២៤-២៥ របស់ពួកគេនៅថ្ងៃច័ន្ទជាមួយនឹងក្រុម Tottenham នៅកីឡដ្ឋាន King Power ៕