អ្នកចាំទី Pau López នឹងទៅចូលរួមជាមួយក្លឹប Girona

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Girona បានយល់ព្រមក្នុងការចុះហត្ថលេខាយកអ្នកចាំទី Pau López ពីក្លឹប Olympique Marseille ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់។

តម្លៃនៃកញ្ចប់ព្រមព្រៀងប្រមាណ ៦.៥លានអឺរ៉ូ ខណៈប្រាក់ឈ្នួលជាកាតព្វកិច្ចរបស់ក្លឹប Girona ក្នុងការចំណាយ។ ការធ្វើតេស្តសុខភាពបានត្រៀមរួច បន្ទាប់ពីការផ្ទេរទៅកាន់ក្លឹប Como ត្រូវបានបរាជ័យកាលពីប៉ុន្មានសប្តាហ៍កន្លងមក៕

Previous articleOscar Bobb នឹងត្រូវអវត្តមានច្រើនខែ ដោយសារតែ
Next articleក្តៅៗ ឪពុករបស់កីឡាករ Lamine Yamal ត្រូវបានគេចាក់នៅចំណតរថយន្ត (មានវីដេអូ)