Edouard Mendy ចង់ចាកចេញពី Chelsea នៅចុងរដូវកាលនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថា Edouard Mendy អាចនឹងចាកចេញពីក្លឹប Chelsea នៅចុងរដូវកាលនេះ ប្រសិនជាមានសំណើរដ៏ល្អមួយសម្រាប់ភាគីទាំង ២ ហើយក៏រងចាំនៅការមកដល់របស់អ្នកចាត់ការថ្មី ដើម្បីធ្វើការសម្រេចចិត្តអំពីស្ថានភាពរបស់អ្នកចាំទីរូបនេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន Mendy បានចុះហត្ថលេខាជាមួយនឹងភ្នាក់ងារ Lian Sports ដែលមានន័យថា Fali Ramadani នឹងក្លាយជាភ្នាក់ងារថ្មីដែលនឹងទទួលខុសត្រូវអំពីអនាគតរបស់ Mendy៕

Previous articleMohmoud Dahoud ជាកីឡាករទី២ ដែលក្លឹប Brighton នឹងចុះហត្ថលេខាយក
Next articleKlopp និយាយទាំងមុខស្ងួត ក្រោយសួររឿង UCL នៅឆ្នាំក្រោយ