Kalvin Phillips ត្រៀមខ្លួនទៅចូលរួមជាមួយនឹងក្លឹបថ្មី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Ipswich Town ជិតឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករ Kalvin Phillips ពីក្លឹប Manchester City។

ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងត្រូវបានយល់ព្រម ខណៈព័ត៌មានលម្អិតចុងក្រោយត្រូវបានរៀបចំដោយភាគីពាក់ព័ន្ធទាំងអស់។ មានក្លឹបចំនួន ២បានសាកសួរអំពីការខ្ចីជើងកីឡាករ Kalvin ប៉ុន្តែក្លឹប Ipswich បាននាំមុខគេ នឹងត្រៀមក្នុងការធ្វើអោយការផ្ទេរបានសម្រេច៕

Previous articleក្លឹបមួយនេះកំពុងចរចាសុំខ្ចីជើងកីឡាករ Kalvin Phillips ពី Man City
Next articleលោក Pochettino នឹងក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក