Arsenal និង Liverpool ចាប់អារម្មណ៍ខ្សែការពាររបស់ក្លឹប Club Brugge

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Nieuwsblad បានអោយដឹងថាខ្សែការពារ Maxim De Cuyper របស់ក្លឹប Club Brugge កំពុងត្រូវបានតាមដានដោយក្លឹប Arsenal និង Liverpool។

Maxim De Cuyper Belgium U21 2023

កីឡាករវ័យ ២៣ឆ្នាំអាចនឹងមិនធ្វើការផ្ទេរនៅពេលឆាប់ៗនេះទេ ពីព្រោះគាត់ទើបតែចុះហត្ថលេខាទៅលើកុងត្រាថ្មីដែលមានសុពលភាពដល់ឆ្នាំ២០២៨។ ទោះបីជាយ៉ាងណាក៏ដោយគាត់បានបង្ហាញខ្លយន ៥៥ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់កាលពីរដូវកាលមុន ហើយក៏បានបង្ហាញខ្លួនលើកដំបូងអោយក្រុមជម្រើសជាតិប៊ែលហ្សិក។ ក្លឹប Real Betis, Sevilla, Marseille, Ajax, និង Wolfsburg ក៏មានពាក្យចចាមអារ៉ាមក្នុងការចាប់អារម្មណ៍ទៅលើកីឡាករ De Cuyper ដូចគ្នា៕

Previous articleសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និង ADIDAS ប្រកាសភាពជាដៃគូសម្រាប់ព្រឹត្តិការណ៍ក្នុងតំបន់ឈានមុខគេចំនួនបួន ក្រោម ASEAN United FC
Next articleកីឡាករ Mark McKenzie កាន់តែខិតជិតទៅចូលរួមជាមួយក្លឹបនៅ Ligue 1