កីឡាករ Mark McKenzie កាន់តែខិតជិតទៅចូលរួមជាមួយក្លឹបនៅ Ligue 1

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករសញ្ជាតិអាមេរិក Mark McKenzie ត្រៀមក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Toulouse នៅ Ligue 1។ ខ្សែការពារវ័យ ២៥ឆ្នាំ បាននឹងកំពុងលេងនៅក្លឹប Genk ហើយឥលូវនេះកាន់តែខិតជិតក្នុងការផ្ទេរទៅបារាំង។

ការផ្ទេររំពឹងថានឹងបញ្ចប់ជាមួយនឹងតម្លៃ ៣លានអឺរ៉ូ ដោយកីឡាករ McKenzie នឹងចុះហត្ថលេខាលើកុងត្រាជាមួយនឹងក្លឹបនៅបារាំងដល់ឆ្នាំ២០២៧៕

Previous articleArsenal និង Liverpool ចាប់អារម្មណ៍ខ្សែការពាររបស់ក្លឹប Club Brugge
Next articleMan City គ្រោងចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់