នេះជាមូលហេតុដែល Sancho មិនស្ថិតនៅក្នុងក្រុម សម្រាប់ការប្រកួតជាមួយ Fulham

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីកីឡាករ Sancho ដែលមិនស្ថិតនៅក្នុងក្រុមសម្រាប់ការប្រកួតជាមួយ Fulham ថា៖

“ហេតុអ្វីបានជា Sancho មិននៅក្នុងក្រុម? វាគឺជាការសម្រេចចិត្ត ជាមួយនឹងការសមស្របក្នុងការលេង។ ខ្ញុំអាចដាក់កីឡាករបានតែ ២០នាក់ប៉ុណ្ណោះនៅក្នុងក្រុម។ ក្នុងសប្តាហ៍នេះ Jadon មានបញ្ហាត្រចៀក ហើយគាត់មិនទាន់សមក្នុងការលេង ១០០ភាគរយ…. គាត់អាចលេងបាន ប៉ុន្តែពួកយើងសម្រេចចិត្ត។ នោះអាចផ្លាស់ប្តូរ”៕

Previous articleMaresca និយាយអំពីអនាគត Ben Chilwell នៅក្នុង Chelsea ថា
Next articleLisandro Martinez និយាយអំពីការប៉ះទង្គិចជាមួយកីឡាករ Adama Traore