Liverpool អាចទទួលការខកចិត្តជាថ្មី!! ក្រោយគ្រូបង្វឹកក្លឹប Valencia នៅតែប្រកាន់ជំហរមិនលក់អ្នកចាំទី Mamardashvili

បរទេស៖ អ្នកចាំទីសញ្ជាតិហ្សកហ្ស៊ីបានស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Liverpool ជាពិសេសចំពេលមានពាក្យចចាមអារ៉ាមថាអ្នកចាំទី Alisson ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត។ របាយការណ៍ពីដើមខែមិថុនាបានអោយដឹងថាក្លឹប Al-Nassr បានរៀបចំនៅសំណើរយ៉ាងច្រើន ដើម្បីទាក់ទាញអ្នកចាំទីសញ្ជាតិប្រេស៊ីលមកកាន់មជ្ឈិមបូព៌ា។ ខណៈពេលដែល Alisson គឺជាកីឡាករសំខាន់ដែលនាំអោយក្លឹប Liverpool ទទួលបានជោគជ័យក្រោមការដឹកនាំរបស់លោក Jurgen Klopp ខណៈការរំពឹងទុកនៃសំណើរដ៏ធំរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីតបានធ្វើអោយហង្សក្រហមពិចារណាលើការស្វែងរកអ្នកចាំទីជំនួស។

Alisson Becker World-Class Club 2024 GFX

អ្នកចាំទី Mamardashvili ដែលបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅ La Liga កាលពីរដូវកាលមុន និងនៅក្នុង Euro ២០២៤ បានធ្វើអោយតម្លៃខ្លួនរបស់គាត់កើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Valencia នៅតែប្រកាន់ជំហររបស់ខ្លួនទាក់ទងនឹងការផ្ទេរដែលអាចបង្ខំ Liverpool ពិចារណាទៅលើការស្វែងរកយុទ្ធសាស្ត្រថ្មី។

លោក Rubén Baraja គ្រូបង្វឹករបស់ Valencia បានលើកឡើងពីពាក្យចចាមអារ៉ាមអំពីការផ្ទេរកីឡាករក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ដែលធ្វើឡើងមុនការប្រកួតរបស់ពួកគេជាមួយ FC Barcelona។ លោក Baraja បានបញ្ជាក់យ៉ាងច្បាស់ថា Mamardashvili គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់គាត់ ហើយថាមិនមានគម្រោងក្នុងការលក់គាត់នោះទេ។

លោក បានប្រាប់អ្នកសារព័ត៌មានថា៖ “វាសាមញ្ញណាស់។ គាត់​ជា​កីឡាករ​របស់​យើង ហើយ​ដរាប​ណា​មិន​មាន​ស្ថានភាព​ផ្សេង​ទៀត ខ្ញុំ​នឹង​មិន​វាយ​តម្លៃ​អ្វី​នោះ​ទេ”។

“គាត់នៅទីនេះ គាត់ត្រៀមខ្លួនជាស្រេចដើម្បីចូលរួម។ យើងមិនអាចនិយាយអំពីស្ថានភាពដែលមិនទាន់កើតឡើងនៅឡើយទេ”។

Giorgi Mamardashvili Valencia 2023 HIC 2:1

ក្លឹប Liverpool មិន​មែន​ជា​ក្លឹប​ Premier League តែ​មួយ​គត់​ដែល​សម្លឹង​លើ Mamardashvili។ ក្លឹប Newcastle United ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករសញ្ជាតិហ្សកហ្ស៊ី ដោយមានការរាយការណ៍ថាក្លឹបសារិកាព្រៃ បានដាក់សំណើដេញថ្លៃដំបូងដែលមានតម្លៃ ២៥លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Valencia បានច្រានចោលនៅសំណើរនេះភ្លាមៗ ដោយបង្ហាញសញ្ញាថាពួកគេមិនចង់ចែកផ្លូវជាមួយអ្នកចាំទីដ៏មានតម្លៃរបស់ពួកគេនោះទេ៕

Previous articleអនាគតរបស់កីឡាករ Leon Goretzka នៅ Bayern អាចនឹងឈានដល់ទីបញ្ចប់
Next articleTen Hag និយាយដល់កីឡាករ Casemiro ថា