បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Lille បានចូលរួមប្រជែងក្នុងការចុះហត្ថលេខាយកកីឡាករ Mika Faye ពីក្លឹប Barcelona ដោយបានផ្ញើរនៅសំណើរផ្ទេរជាផ្លូវការហើយ។
ក្លឹប Lille និង Rennes បាននាំមុខគេក្នុងការប្រជែង ខណៈក្លឹបទាំង ២បានផ្ញើរនៅសំណើរផ្លូវការទៅកាន់ក្លឹប Barca កាលពីថ្មីៗនេះ។ ក្លឹប Barca នឹងអនុញ្ញាតអោយគាត់ចាកចេញជាមួយនឹងលក្ខខណ្ឌទិញត្រលប់មកវិញ និងលក្ខខណ្ឌលក់នាពេលអនាគត៕



