បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បានអនុញ្ញាតទៅលើការនាំយកកីឡាករ Ilkay Gündogan មកកាន់ក្លឹប Manchester City វិញហើយ។
លោក Pep Guardiola ចង់យក Ilkay Gündogan ត្រលប់មកវិញ ខណៈការពិភាក្សាបានចាប់ផ្តើមហើយជាមួយភ្នាក់ងាររបស់កីឡាករ ដោយការទំនាក់ទំនងលើកដំបូងបានធ្វើឡើងកាលពីម្សិលមិញ។ ការសម្រេចចិត្តគឺអាស្រ័យទៅលើកីឡាករ Ilkay Gündogan ខណៈគាត់មានសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីត, កាតា និង Man City ៕