Liverpool ឈានដល់ដំណាក់កាលចុងក្រោយនៃការចរចាផ្ទេរអ្នកចាំទី Valencia

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករ Giorgi Mamardashvili។

ការចរចាស្ថិតនៅក្នុងតំណាក់កាលចុងក្រោយសម្រាប់អ្នកចាំទីសញ្ជាតិហ្សកហ្ស៊ី ដើម្បីអាចចុះហត្ថលេខាជាមួយក្លឹប Liverpool ពីក្លឹប Valencia ហើយគាត់នឹងមកចូលរួមជាមួយក្រុមហង្សក្រហមនៅឆ្នាំក្រោយ។ កីឡាករ Alisson នៅតែជាអ្នកចាំទីរបស់ក្លឹប​ Liverpool នៅក្នុងរដូវកាលនេះ….. ហើយកីឡាករ Mamardashvili នឹងមកចូលរួមជាមួយ Liverpool នៅរដូវក្តៅឆ្នាំ២០២៥។

May be an image of 6 people, people playing soccer, people playing football and text

កិច្ចព្រមព្រៀងជាមួយកីឡាករ Mamardashvili បានរួចរាល់ហើយ ខណៈខាងក្លឹប Liverpool កំពុងចរចាជាមួយនឹងក្លឹប Valencia ជាមយយនឹងតម្លៃផ្ទេរ ៣០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។ ការចង់ខ្ចីជើងអ្នកចាំទីរូបនេះរបស់ក្លឹប Bournemouth មិនអាចកើតឡើងបានទេ ខណៈក្លឹប Valencia ចង់រក្សាទុក Mamarda ក្នុងលក្ខខណ្ឌខ្ចីជើង ហើយនឹងអនុញ្ញាតអោយគាត់ចាកចេញនៅឆ្នាំ២០២៥៕

Previous articleនាយកក្លឹប Bayern បាននិយាយអំពីករណីកីឡាករ Leon Goretzka
Next articleកីឡាករ Hannibal Mejbri អាចនឹងចាកចេញ!! ខណៈមានក្លឹបចង់បានគាត់