បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSV Eindhoven បានដាក់សំណើរជាផ្លូវការក្នុងការផ្ទេរយកកីឡាករ Mika Faye ក្នុងតម្លៃ ១១លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២លានអឺរ៉ូផ្សេងទៀត។
នៅក្នុងលក្ខខណ្ឌនៃការផ្ទេរមានបញ្ចូលនៅលក្ខខណ្ឌទិញត្រលប់ ដែលវាខ្ពស់ជាងតម្លៃ ៣០លានអឺរ៉ូដែលបានស្នើរដោយក្លឹប Porto។ សំណើររបស់ក្លឹប Lille និង Rennes កំពុងស្ថិតនៅលើតុរបស់ក្លឹប Barca៕